អំពី

នអចលទ្រព្យអន្តរជាតិដែលមានបទពិសោធន៍ជាង ៣០

ខមបូវីត ប្រផឺធី​
ComboWit Properties​

គុណតម្លៃរបស់យើងបង្ហាញពីវប្បធម៌របស់ ខមបូវីត (ComboWit) និងកំណត់ថាយើងជានរណា។

ក្នុងនាមជាក្រុមហ៊ុនអចលទ្រព្យអន្តរជាតិដែលមានបទពិសោធន៍ជាង ៣០ ឆ្នាំនៃការវិនិយោគអចលនទ្រព្យនិងបទពិសោធន៍ក្នុងវិស័យអចលនទ្រព្យ យើងតែងតែខិតខំដើម្បីឧត្តមភាពនិងអនាគតដែលល្អប្រសើរ។

សហគមន៍ និង ភាពកក់ក្តៅ

យើងជឿជាក់លើការគោរព ថែរក្សាការពារ និងលើកកម្ពស់បរិយាការដែលយើងបានកសាង។ យើងងប់ងល់នឹងការបង្កើតឱកាសបន្ថែមទៀតដើម្បីធ្វើអោយសហគមន៍យើងកាន់តែរីកចម្រើន។

ឧកាស និង​ ភាពជោគជ័យ

យើងប្តេជ្ញាផ្តល់នូវផលិតផលនិងសេវាកម្មដែលមានគុណភាពខ្ពស់។
យើងតែងតែមើលឃើញពីឱកាសដ៏អស្ចារ្យ និងផ្តល់ជូនបទពិសោធន៍ដែលមិនអាចប្រៀបផ្ទឹមបាន ដែលលោកអ្នកអាចទុកចិត្តនិងពឹងផ្អែកបាន។

ការច្នៃប្រឌិត និង ប្រាជ្ញា

យើងបានបង្កើតគំនិតច្នៃប្រឌិតនិងផ្តោតលើ មនុស្ស នៅក្នុងការអភិវឌ្ឍរបស់យើង។ យើងផ្តោតលើការរចនាត្រឹមត្រូវនិងមានមុខងារដែលធ្វើអោយមនុស្សយើងអាចបន្ធូរបន្ថយភាពស្មុគស្មាញ និងធ្វើអោយផ្ទះក្លាយជាកន្លែងដែលមានសុវត្ថិភាពនិងកក់ក្តៅបំផុត។

ដឹកនាំផ្លូវ

យើងមិនត្រឹមតែជាអ្នកចូលរួមក្នុងវិស័យនេះទេ។ តែយើងកំពុងជំរុញអចលន​ទ្រព្យនៅកម្ពុជា។

ស្ថាបត្យករ
Muygech Sok

កន្លែងដែលមនុស្សហៅថា "ផ្ទះ" គួរតែជាកន្លែងដែលគ្មានការព្រួយបារម្ភ។

អ្នកស្រីMuygechគឺជាស្ថាបត្យករឆ្នើមមួយរូបនៅប្រទេសកម្ពុជាដែលមានចក្ខុវិស័យក្នុងការបង្កើតបរិយាកាសរស់នៅប្រកបដោយគុណភាពប្រសើរជាងមុន តាមរយៈដំណោះស្រាយដោយការរចនាប្រកបដោយភាពច្នៃប្រឌិត។ គាត់បានឈ្នះពានរង្វាន់ជាច្រើន ហើយត្រូវបានគេទទួលស្គាល់ជាស្ថាបត្យករស្រីមួយរូបដែលជំរុញកំរិតនៃស្ថាបត្យកម្មប្រកបដោយចីរភាពនិងកសាងកេរ្តិ៍ឈ្មោះដល់ស្ត្រីនៅក្នុងស្ថាបត្យកម្មកម្ពុជា។

Rewards

– Highly Commended” Award in the Category of Property Construction and Infrastructure hosted by Women of the Future Awards Southeast Asia 2020 in Singapore.

– “One of the South East Asian Architects to keep an eye on” in a Singaporean media, Design, and Architecture Annual Report 2019.

"ផ្ទះ" ពុំត្រឹមតែផ្តោតសំខាន់តែលើសោភ័ណភាពខាងក្រៅប៉ុណ្ណោះទេ

ប៉ុន្តែផ្ទះក៏ត្រូវផ្តោតសំខាន់លើមុខងារនៃការប្រើប្រាស់ទីតាំងនីមួយៗ រចនាបទដែលព្យាយាមទាញយកបរិយាកាសធម្មជាតិមកប្រើប្រាស់ និងការរស់នៅប្រកបដោយផាសុខភាពរបស់ម្ចាស់ផ្ទះផងដែរ។

លក្ខណៈពិសេសនៃស្ថាបត្យកម្មមួយប្រភេទ

នៅដឺហ្វូចឈើ​ ៣០​ យើងទទូចចង់ផ្តល់ជូនលោកអ្នកនូវអ្វីដែលល្អបំផុត។

យើងមិនត្រឹមតែផ្តល់នូវផ្ទះអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែរួមមានរបៀបរស់នៅ ឱកាសដ៏អស្ចារ្យ និង អនាគតល្អប្រសើរផងដែរ។

ការប្រើប្រាស់ដ៏សម្បូរបែប

ចាប់ពីស្ទូឌីយោផ្ទាល់ខ្លួន ការិយាល័យ រហូតដល់ហាងកាហ្វេ ដឺហ្វូចឈើ​ ៣០ មានមុខងារច្រើនដែលលោកអ្នកអាចបើកអាជីវកម្មគ្រប់ប្រភេទនៅទីនេះ។ ជាមួយនឹងលក្ខណៈពិសេសនិងគុណសម្បត្តិនៃទីតាំង ទីនេះពិតជាកន្លែងដ៏ល្អសម្រាប់ការរស់នៅនិងជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់មនុស្សប្រមូលផ្តុំ។

ឥដ្ឋខ្យល់ (Breezeblock)

ឥដ្ឋខ្យល់ ឥឡូវនេះគឺជានិន្នាការមួយនៅក្នុងស្ថាបត្យកម្មបៃតង ហើយបានក្លាយជាភាពពេញនិយមមួយ នៅក្នុងការរចនាបែបទំនើប។ ឥដ្ឋខ្យល់ដែលនៅលើដំបូលផ្ទះ ផ្តល់នូវស្រមោលព្រះអាទិត្យនិងការការពារអាកាសធាតុខ្យល់ចេញចូល ហើយសំខាន់បំផុតវាជាគ្រឿងលំអដ៏ស្អាតមួយដែលជាចំណីភ្នែករបស់លោកអ្នក។

ពន្លឺធម្មជាតិ

ការរចនា Skylight របស់យើងបានគិតគូយ៉ាងដិតដល់ទៅលើភាពងាយស្រួល ផាសុកភាព និងអារម្មណ៍របស់អ្នករស់នៅ នៅពេលដែលពន្លឺធម្មជាតិជះចូលមកដល់ យើងនឹងទទួលបាននូវអ្វីដែលជាអត្ថប្រយោជន៍ខ្ពស់សម្រាប់ស្ថានភាពសុខភាព លើសពីនេះទៅទៀត វាក៏អាចបង្កើតអារម្មណ៍ស្វាគមន៍និងមនោសញ្ចេតនាផងដែរ។

ទទួលបានបច្ចុប្បន្នភាពនិងរក្សាទំនាក់ទំនង តាមដានព័ត៌មានរបស់យើង

អ្នកអភិវឌ្ឍន៍ឆ្នើមនៅកម្ពុជា

យើងបានអភិវឌ្ឍសមត្ថភាពទំនើប និង ការរចនាម៉ូតបែបសម័យថ្មី សម្រាប់គេហដ្ឋានហ្សបហោស៍នៅកម្ពុជាហើយ។ ដូច្នេះ យើងខ្ញុំសូអញ្ជើញលោកអ្នកចូលរួមក្នុងការបង្កើតអនាគតថ្មីជាមួយគ្នា។​

ព័ត៌មានទំនាក់ទំនង

ស្វែងរកយើងតាមប្រព័ន្ធផ្សព្វផ្សាយសង្គម

Ⓒ 2023 – All Rights Are Reserved