អំពី
នអចលទ្រព្យអន្តរជាតិដែលមានបទពិសោធន៍ជាង ៣០
ខមបូវីត ប្រផឺធី
ComboWit Properties
គុណតម្លៃរបស់យើងបង្ហាញពីវប្បធម៌របស់ ខមបូវីត (ComboWit) និងកំណត់ថាយើងជានរណា។
ក្នុងនាមជាក្រុមហ៊ុនអចលទ្រព្យអន្តរជាតិដែលមានបទពិសោធន៍ជាង ៣០ ឆ្នាំនៃការវិនិយោគអចលនទ្រព្យនិងបទពិសោធន៍ក្នុងវិស័យអចលនទ្រព្យ យើងតែងតែខិតខំដើម្បីឧត្តមភាពនិងអនាគតដែលល្អប្រសើរ។
សហគមន៍ និង ភាពកក់ក្តៅ
យើងជឿជាក់លើការគោរព ថែរក្សាការពារ និងលើកកម្ពស់បរិយាការដែលយើងបានកសាង។ យើងងប់ងល់នឹងការបង្កើតឱកាសបន្ថែមទៀតដើម្បីធ្វើអោយសហគមន៍យើងកាន់តែរីកចម្រើន។
ឧកាស និង ភាពជោគជ័យ
យើងប្តេជ្ញាផ្តល់នូវផលិតផលនិងសេវាកម្មដែលមានគុណភាពខ្ពស់។
យើងតែងតែមើលឃើញពីឱកាសដ៏អស្ចារ្យ និងផ្តល់ជូនបទពិសោធន៍ដែលមិនអាចប្រៀបផ្ទឹមបាន ដែលលោកអ្នកអាចទុកចិត្តនិងពឹងផ្អែកបាន។
ការច្នៃប្រឌិត និង ប្រាជ្ញា
យើងបានបង្កើតគំនិតច្នៃប្រឌិតនិងផ្តោតលើ មនុស្ស នៅក្នុងការអភិវឌ្ឍរបស់យើង។ យើងផ្តោតលើការរចនាត្រឹមត្រូវនិងមានមុខងារដែលធ្វើអោយមនុស្សយើងអាចបន្ធូរបន្ថយភាពស្មុគស្មាញ និងធ្វើអោយផ្ទះក្លាយជាកន្លែងដែលមានសុវត្ថិភាពនិងកក់ក្តៅបំផុត។
ដឹកនាំផ្លូវ
យើងមិនត្រឹមតែជាអ្នកចូលរួមក្នុងវិស័យនេះទេ។ តែយើងកំពុងជំរុញអចលនទ្រព្យនៅកម្ពុជា។
ស្ថាបត្យករ
Muygech Sok
កន្លែងដែលមនុស្សហៅថា "ផ្ទះ" គួរតែជាកន្លែងដែលគ្មានការព្រួយបារម្ភ។
អ្នកស្រីMuygechគឺជាស្ថាបត្យករឆ្នើមមួយរូបនៅប្រទេសកម្ពុជាដែលមានចក្ខុវិស័យក្នុងការបង្កើតបរិយាកាសរស់នៅប្រកបដោយគុណភាពប្រសើរជាងមុន តាមរយៈដំណោះស្រាយដោយការរចនាប្រកបដោយភាពច្នៃប្រឌិត។ គាត់បានឈ្នះពានរង្វាន់ជាច្រើន ហើយត្រូវបានគេទទួលស្គាល់ជាស្ថាបត្យករស្រីមួយរូបដែលជំរុញកំរិតនៃស្ថាបត្យកម្មប្រកបដោយចីរភាពនិងកសាងកេរ្តិ៍ឈ្មោះដល់ស្ត្រីនៅក្នុងស្ថាបត្យកម្មកម្ពុជា។
Rewards
– Highly Commended” Award in the Category of Property Construction and Infrastructure hosted by Women of the Future Awards Southeast Asia 2020 in Singapore.
– “One of the South East Asian Architects to keep an eye on” in a Singaporean media, Design, and Architecture Annual Report 2019.
"ផ្ទះ" ពុំត្រឹមតែផ្តោតសំខាន់តែលើសោភ័ណភាពខាងក្រៅប៉ុណ្ណោះទេ
ប៉ុន្តែផ្ទះក៏ត្រូវផ្តោតសំខាន់លើមុខងារនៃការប្រើប្រាស់ទីតាំងនីមួយៗ រចនាបទដែលព្យាយាមទាញយកបរិយាកាសធម្មជាតិមកប្រើប្រាស់ និងការរស់នៅប្រកបដោយផាសុខភាពរបស់ម្ចាស់ផ្ទះផងដែរ។
- Muygech SOK
លក្ខណៈពិសេសនៃស្ថាបត្យកម្មមួយប្រភេទ
នៅដឺហ្វូចឈើ ៣០ យើងទទូចចង់ផ្តល់ជូនលោកអ្នកនូវអ្វីដែលល្អបំផុត។
យើងមិនត្រឹមតែផ្តល់នូវផ្ទះអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែរួមមានរបៀបរស់នៅ ឱកាសដ៏អស្ចារ្យ និង អនាគតល្អប្រសើរផងដែរ។
ការប្រើប្រាស់ដ៏សម្បូរបែប
ចាប់ពីស្ទូឌីយោផ្ទាល់ខ្លួន ការិយាល័យ រហូតដល់ហាងកាហ្វេ ដឺហ្វូចឈើ ៣០ មានមុខងារច្រើនដែលលោកអ្នកអាចបើកអាជីវកម្មគ្រប់ប្រភេទនៅទីនេះ។ ជាមួយនឹងលក្ខណៈពិសេសនិងគុណសម្បត្តិនៃទីតាំង ទីនេះពិតជាកន្លែងដ៏ល្អសម្រាប់ការរស់នៅនិងជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់មនុស្សប្រមូលផ្តុំ។
ឥដ្ឋខ្យល់ (Breezeblock)
ឥដ្ឋខ្យល់ ឥឡូវនេះគឺជានិន្នាការមួយនៅក្នុងស្ថាបត្យកម្មបៃតង ហើយបានក្លាយជាភាពពេញនិយមមួយ នៅក្នុងការរចនាបែបទំនើប។ ឥដ្ឋខ្យល់ដែលនៅលើដំបូលផ្ទះ ផ្តល់នូវស្រមោលព្រះអាទិត្យនិងការការពារអាកាសធាតុខ្យល់ចេញចូល ហើយសំខាន់បំផុតវាជាគ្រឿងលំអដ៏ស្អាតមួយដែលជាចំណីភ្នែករបស់លោកអ្នក។
ពន្លឺធម្មជាតិ
ការរចនា Skylight របស់យើងបានគិតគូយ៉ាងដិតដល់ទៅលើភាពងាយស្រួល ផាសុកភាព និងអារម្មណ៍របស់អ្នករស់នៅ នៅពេលដែលពន្លឺធម្មជាតិជះចូលមកដល់ យើងនឹងទទួលបាននូវអ្វីដែលជាអត្ថប្រយោជន៍ខ្ពស់សម្រាប់ស្ថានភាពសុខភាព លើសពីនេះទៅទៀត វាក៏អាចបង្កើតអារម្មណ៍ស្វាគមន៍និងមនោសញ្ចេតនាផងដែរ។
ទទួលបានបច្ចុប្បន្នភាពនិងរក្សាទំនាក់ទំនង តាមដានព័ត៌មានរបស់យើង
អ្នកអភិវឌ្ឍន៍ឆ្នើមនៅកម្ពុជា
យើងបានអភិវឌ្ឍសមត្ថភាពទំនើប និង ការរចនាម៉ូតបែបសម័យថ្មី សម្រាប់គេហដ្ឋានហ្សបហោស៍នៅកម្ពុជាហើយ។ ដូច្នេះ យើងខ្ញុំសូអញ្ជើញលោកអ្នកចូលរួមក្នុងការបង្កើតអនាគតថ្មីជាមួយគ្នា។
ព័ត៌មានទំនាក់ទំនង
- ទូរស័ព្ទ៖ +855-070-973-199
- អ៊ីមែល៖ client.service@combowit.com
- អាស័យដ្ឋាន៖ 269 Russian Blvd, Phnom Penh
ស្វែងរកយើងតាមប្រព័ន្ធផ្សព្វផ្សាយសង្គម
Ⓒ 2023 – All Rights Are Reserved